ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku)T2604 ដែលនាំឱ្យតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥ទៅ២០% ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើរ របស់ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ នេះ ពុំមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ៖១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប … Continue reading កម្ពុជា អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ទៅ២០ភាគរយ ចាប់ពីថ្ងៃទី១៤-២៥ មេសា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed