សម្តេចតេជោ ឱ្យពន្លឿនការ បោះបង្គោលព្រំដែន វៀតណាម-កម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅចំពោះមុខមន្រ្តីជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្ត វៀតណាម បានលើកឡើងទាក់ទង ទៅនឹងការពន្លឿនបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរឱ្យបានចប់ឆាប់ៗ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា សម្ដេចតេជោក៏បានលើក ឡើងទាក់ទងទៅនឹងការពន្លឿន ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ឱ្យបានចប់ជាស្ថាពរ ដែលភាគីទាំងពីរត្រូវបង្កើន កិច្ចសហការនៅក្នុងការធ្វើកិច្ចការងារដ៏មាន សារៈសំខាន់នៅ តាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នានោះ។ ជាកិច្ចឆ្លើយតប លោក ត្រិន កឹមទូ ក៏បានឯកភាពចំពោះការលើកឡើង របស់សម្ដេចតេជោ ទាក់ទងនឹងការជំរុញ និងការពន្លឿន ការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាពនៅ តាមព្រំដែនរវាងប្រទេសទាំងពីរ … Continue reading សម្តេចតេជោ ឱ្យពន្លឿនការ បោះបង្គោលព្រំដែន វៀតណាម-កម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed