ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍​​ «នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់

ភ្នំពេញ៖ នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់ ខណៈ៦ថ្ងៃពេញ​ ប្រមាណ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ តាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវថ្ងៃទី១៩ មេសា មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានមកដើរលេងកម្សាន្តនិងចូលរួមអបអរសាទរ សរុបចំនួន១,៤៤០,៧១២នាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្តចំនួ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់។ លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែសម្រាប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង១លាននាក់ រៀងរាល់ថ្ងៃ … Continue reading ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍​​ «នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន៤សែននាក់