សម្ដេចតេជោ ៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ បានប្រសើរឡើង ព្រះអង្គមានរាជបន្ទូល ជាធម្មតា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា ព្រះរាជសុខភាព ព្រះមហាក្សត្រ បានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយ សម្ដេចតេជោ ជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតា នៃអ្នកជំងឺ ក្រោយការវះកាត់ក៏ដោយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ម៉ោង៩ និង ៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទក្ខ ព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ ៨នាទី។ ជាទូរទៅ ព្រះរាជសុខភាព ព្រះអង្គ បានប្រសើរឡើងព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយ ខ្ញុំ ព្រះករុណា ខ្ញុំ ជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជម្ងឺក្រោយ ការវះកាត់ក៏ដោយ»។ សម្ដេចតេជោ បន្ដថា «តាមរយៈខ្ញុំ ព្រះករុណាខ្ញុំ ព្រះអង្គ សូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋ ដោយការនឹករលឹក»៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed