ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា លោក អ៊ុក ហៃសីឡា ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងលោកសរ សំណាង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ នឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២២ មេសានេះ។ លោកបន្តថា ការបញ្ជូនពួកគាត់ទៅតុលាការនេះ ដោយសារជាប់ពាក់ព័ន្ធករណីសង្ស័យ ស៊ីសំណូកពីពួក Scams Online និងសម្អាតប្រាក់៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed