កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតចាស់ទុំ

ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន បានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ។ កិច្ចសន្ទនានេះ បានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ លោកថា មុនបើកកិច្ចប្រជុំ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ សម្តេចធិបតីបានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់សាជាថ្មីនូវជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ។ អ្នកនាំពាក្យគូសបញ្ជាក់ថា ដូច្នេះ កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ លោកសង្កត់ធ្ងន់ថា … Continue reading កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតចាស់ទុំ