ពុំមានករណីថៃ បានឈ្លានពានចូលទឹកដីខ្មែរ នៅខេត្តប៉ៃលិនទេ
ភ្នំពេញ ៖ រដ្ឋបាលខេត្តប៉ៃលិន បដិសេធចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការ ពិតដែលត្រូវបានផ្សព្វផ្សាយ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង និងតាមបណ្តាញសង្គម ផ្សេងៗ ដែលចោទថា “ថៃបានឈ្លានពានចូលទឹកដីខ្មែរ នៅខេត្តប៉ៃលិន” ។ចំពោះការចោទប្រកាន់បែបនេះ រដ្ឋបាលខេត្តបដិសេធថា “នោះជាព័ត៌មានមិនពិតទេ” ។ រដ្ឋបាលខេត្តប៉ៃលិន បញ្ជាក់ថា ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ ។ រដ្ឋបាលខេត្តប៉ៃលិន អំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួល យកតែព័ត៌មានពីប្រភពផ្លូវការ ។ ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន គូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង កង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ច យ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និង សន្តិសុខតាមបន្ទាត់ព្រំដែនរបស់កម្ពុជា ដោយមិនអនុញ្ញាត ឱ្យមានការរំលោភបំពាន ណាមួយឡើយ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed