ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំ ទៅកាន់អង្គភាព ចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងធ្វើបច្ចុប្បន្នភាពដំណឹង ឬផ្ដល់ព័ត៌មាន ជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន ក្នុងករណីកើតមានរឿងហេតុណាមួយ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី ស សុខា។ បើតាម លោក រ៉េន រតនៈ, រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលក៏ដូចគ្នាដែរ គឺប្រសិនបើពុំទាន់មានផេកដូចបានបញ្ជាក់ខាងលើទេនោះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំបង្កើតឡើងជាមួយគ្នានឹងក្រុមការងារទទួលបន្ទុក ឆ្លើយតបឱ្យបានលឿនជូនសាធារណជន។ ការរៀបចំយ៉ាងដូច្នេះ គឺដើម្បីបង្កើតភាពច្បាស់លាស់ ដាច់ដោយឡែកពីផេករបស់អង្គភាព ដែលផ្សាយព័ត៌មានទូទៅ។ លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកផេក និងក្រុមការងារនេះ ថា ជាក្រុមជួរមុខ ជួយសម្រាល និងបញ្ចប់ក្ដីមន្ទិលអ្នកពាក់ព័ន្ធ ឬសាធារណជន ពេលកើតមានរឿងហេតុណាមួយ ក្នុងសង្គម … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអង្គភាពក្រោមឱវាទ បង្កើតទំព័រហ្វេសប៊ុក ដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed