ពេលក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍ នៅច្រកអូរស្មាច់មានករណីផ្ទុះអាវុធបង្កឡើងដោយភាគីថៃ
ភ្នំពេញ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោយបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែក្នុងពេលកំពុងចុះពិនិត្យក៏មានករណីផ្ទុះអាវុធបង្កឡើងដោយភាគីថៃចំនួន៥លើក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ អ្នកនាំពាក្យបន្តថា សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។ លោកស្រីបញ្ជាក់ថា “ប៉ុន្តែជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់” … Continue reading ពេលក្រុមអនុព័ន្ធយោធាបរទេស ចុះសង្កេតការណ៍ នៅច្រកអូរស្មាច់មានករណីផ្ទុះអាវុធបង្កឡើងដោយភាគីថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed