កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង «វិស័យបញ្ញាសិប្បនិម្មិត និងយន្តហោះដ្រូន»
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅទីក្រុងភ្នំពេញ ជាមួយសាកលវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេសណាននីង ប្រទេសចិន លើវិស័យបញ្ញាសិប្បនិម្មិត និងយន្តហោះដ្រូន។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «សូមអបអរសាទរយ៉ាង កក់ក្តៅចំពោះក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅទីក្រុងភ្នំពេញ ជាមួយសាកលវិទ្យាល័យវិជ្ជាជីវៈនិងបច្ចេកទេសណាននីង ប្រទេសចិន លើវិស័យបញ្ញាសិប្បនិម្មិត និងយន្តហោះដ្រូន»។ លោក ឯកអគ្គរដ្ឋទូត បន្ដថា ភាគីចិន នឹងបន្តគាំទ្រដល់ការផ្លាស់ប្តូរ ឌីជីថលរបស់ប្រទេសកម្ពុជា។ សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យតំណាងមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង របស់សាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារ។ កិច្ចប្រជុំនេះ មានគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការរវាងរបស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសាកលវិទ្យាល័យ បច្ចេកវិទ្យាវិជ្ជាជីវៈណាននីង ក្នុងការបណ្តុះបណ្តាលជំនាញ AI និងអាកាសយាន្ត គ្មានមនុស្សបើក(ដ្រូន) ក៏ដូចជាការអភិវឌ្ឍ ទេពកោសល្យរួមគ្នា … Continue reading កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង «វិស័យបញ្ញាសិប្បនិម្មិត និងយន្តហោះដ្រូន»
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed