សាលាឧទ្ធរណ៍ រក្សាសាលក្រមសាលាដំបូង ក្នុងសំណុំរឿង លោកកឹម សុខា ដែលមិនអនុញ្ញាត ឱ្យចេញពីប្រទេស៥ឆ្នាំ
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ បានសម្រេច បានសម្រេចរក្សាសាលក្រម របស់សាលាដំបូង លើសំណុំរឿងលោក កឹម សុខា ទុកជាបានការដដែល ដោយមិនអនុញ្ញាតឱ្យលោក ចេញពីប្រទេសក្នុងរយៈ៥ឆ្នាំ ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលបានចូលរួមស្តាប់សវនាការ ដោយផ្ទាល់នៅព្រឹកថ្ងៃ៣០ មេសា នេះ បានប្រាប់ក្រុមអ្នកកាសែតថា សាលាឧទ្ធរណ៍ បានប្រកាសសាលដីកា ដោយសាររក្សាសាលក្រម របស់សាលាដំបូង លើសំណុំរឿងលោក កឹម សុខា និងមិនឱ្យ ចេញពីប្រទេស៥ឆ្នាំ ។ សូមបញ្ជាក់ថា លោក កឹម សុខា ដែលត្រូវបានតុលាការកាត់ទោស ឱ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ តាំងពីឆ្នាំ២០២៣ ត្រូវបានសាលាឧទ្ធរណ៍ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី៣០ ខែមេសា ក្រោយសាលាឧទ្ធរណ៍ភ្នំពេញ បើកសវនាការលើ សេចក្តីសន្និដ្ឋានផ្ទាល់មាត់ កាលពីថ្ងៃទី៨ ខែមេសា ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed