២៧ ឆ្នាំ កម្ពុជា ចូលជាសមាជិក អាស៊ាន

ភ្នំពេញ ៖ ក្នុងខួបលើកទី២៧ កម្ពុជាចូលជាសមាជិកអាស៊ាន ចាប់ពីថ្ងៃទី៣០ មេសា ១៩៩៩ ដល់ថ្ងៃ៣០ មេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផលក្នុងរយៈពេល២៧ឆ្នាំមកនេះ ។ បន្ទាប់ពីការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ កម្ពុជា បានចូលជាសមាជិកទី១០ នៃអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ជាមួយនឹងការអបអរសាទរខួបលើកទី២៧ឆ្នាំនេះ សូមរំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលជាអ្នកគូសវាសទិសដៅនៃវត្តមានកម្ពុជា ក្នុងអាស៊ានថា “ការចូលជាសមាជិក អាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់កម្ពុជា”។ នាពេលនោះ បរិបទនយោបាយ អន្តរជាតិពិតជាស្មុគស្មាញ។ បើតាមសម្តេចតេជោ ការសម្រេចចិត្តចូលរួមជា សមាជិកអាស៊ាននាពេលនោះ ផ្អែកលើមូលហេតុសំខាន់ ៤ គឺ៖ គោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិក , ស្មារតីសហគមន៍ ជាការធ្វើការដោយគោរពគោល ការណ៍កុងសង់ស៊ីស , ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈសមាហរណកម្មតំបន់ និងច្រកទ្វារ … Continue reading ២៧ ឆ្នាំ កម្ពុជា ចូលជាសមាជិក អាស៊ាន