អ្នកសម្របសម្រួល UN រង់ចាំជួយកម្ពុជា ឱ្យមានប្រាក់ចំណូលកម្រិតខ្ពស់
ភ្នំពេញ ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ដែលរង់ចាំជួយកម្ពុជា ឱ្យក្លាយជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងលោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មីប្រចាំនៅកម្ពុជាថា លោកស្រីលើកឡើងថា អង្គការសហប្រជាជាតិ និងកម្ពុជា ពិតជាមានទំនាក់ទំនងជាមួយគ្នា ដ៏យូរអង្វែង និងរឹងមាំទាំងនាពេលកន្លងមក និងបច្ចុប្បន្ន ។ អ្នកនាំពាក្យបន្តថា “លោកស្រីបានបញ្ជាក់នៅ ចំពោះមុខសម្តេចតេជោថា អង្គការសហប្រជាជាតិ នឹងរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែង ដល់ប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០” ។ចំពោះការលើកឡើងរបស់លោកស្រីនេះ សម្តេចតេជោបានបង្ហាញនូវការពេញចិត្តជាខ្លាំង ។ជាមួយគ្នានេះ សម្តេចតេជោ និង លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា ក៏បានពិភាក្សាអំពីគោលដៅ ទៅពេលខាងមុខអំពីកម្ពុជា ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូល កម្រិតមធ្យមនៅឆ្នាំ២០៣០ ដែលដាក់ចេញដោយអង្គការ សហប្រជាជាតិ ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា … Continue reading អ្នកសម្របសម្រួល UN រង់ចាំជួយកម្ពុជា ឱ្យមានប្រាក់ចំណូលកម្រិតខ្ពស់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed