អ៊ីស្រាអែល បន្ថែមថវិកាការពារជាតិ ចំនួន ១១៩ ពាន់ លានដុល្លារ និងទិញយន្តហោះចម្បាំង បន្ថែមទៀតពីអាមេរិក
យេរូសាឡឹម៖ មន្រ្តីអ៊ីស្រាអែលបានឧ្យដឹងថា អ៊ីស្រាអែល នឹងបន្ថែមថវិកា ការពារជាតិ ចំនួន ៣៥០ ពាន់លានសេកែល (ប្រហែល ១១៨,៩ ពាន់លានដុល្លារអាមេរិក) ចំនួន ២កងអនុសេនាធំថ្មី នៃយន្តហោះចម្បាំង F-35 និង F-15IA ។ ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ពីការអនុម័តចុងក្រោយ សម្រាប់ការផ្គត់ផ្គង់យន្តហោះពីក្រុមហ៊ុន Lockheed Martin និង Boeing ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ គឺជាជំហានដំបូងក្នុងការកសាងយោធារយៈពេលមួយទសវត្សរ៍ក្រោមថវិកាថ្មី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល បានឧ្យដឹងថា ការផ្គត់ផ្គង់នេះកើតចេញពី មេរៀនប្រតិបត្តិការ ដែលបានរៀនពីសង្គ្រាមជាមួយអ៊ីរ៉ង់។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលរូបនេះ បានបន្ដថា «ការប្រយុទ្ធគ្នាលើឆាកច្រើន របស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ទាមទារឱ្យយើងពន្លឿនការកសាងកម្លាំង» ដោយបន្ថែមថា ការផ្គត់ផ្គង់យន្តហោះគឺជាសមាសធាតុសំខាន់ នៃកម្មវិធី «Magen Israel» ដើម្បីធានាថាកងកម្លាំងការពារអ៊ីស្រាអែល រក្សាបាននូវគុណសម្បត្តិប្រកបដោយចីរភាព។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍វីដេអូមួយថា អ៊ីស្រាអែលក៏នឹងអភិវឌ្ឍយន្តហោះថ្មីដ៏អស្ចារ្យ ដែលនឹងក្លាយជាអ្នកផ្លាស់ប្តូរ … Continue reading អ៊ីស្រាអែល បន្ថែមថវិកាការពារជាតិ ចំនួន ១១៩ ពាន់ លានដុល្លារ និងទិញយន្តហោះចម្បាំង បន្ថែមទៀតពីអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed