ស្រ្តីឡាយវិដេអូនិយាយពីទុរេន សារភាពថា ជាសំឡេងខ្លួន បាននាំចូលទុរេន ២ពាន់គីឡូពីប្រទេសថៃ

ភ្នំពេញ ៖ ក្រោយផ្ទុះការជជែកវែកញែកគ្នា ចំពោះស្រ្តីម្នាក់រឿងផ្លែទុរេននោះ ស្រ្តីជាម្ចាស់នៃការឡាយបានចេញមកសារភាពថា ខ្លួនជាម្ចាស់សំឡេងពិតប្រាកដ ដែលបាននាំចូលទុរេន២គីឡូក្រាម ពីចុងខែមេសាដល់ដើមខែឧសភា ។ សេចក្តីប្រកាសព័ត៌មានពីករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ជុំវិញរឿងទិញ លក់ផ្លែទុរេន នៅរសៀលថ្ងៃទី៤ ឧសភានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូល ខ្លួនមកបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំ ផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។លទ្ធផលនៃការសាកសួរនិងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះលឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ កន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។សេចក្តីប្រកាសបញ្ជាក់ថា ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នា នាពេលកន្លងមកទិញផ្លែទុរេនបានចំនួន៣លើក មានចំនួនប្រមាណ២,០០០គីឡូ ក្រាម ដោយសារមានអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាមហើយទំនិញទាំង៣លើកនេះគាត់ បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់ ។ … Continue reading ស្រ្តីឡាយវិដេអូនិយាយពីទុរេន សារភាពថា ជាសំឡេងខ្លួន បាននាំចូលទុរេន ២ពាន់គីឡូពីប្រទេសថៃ