អ្នកវិភាគ ៖ កម្ពុជាសម្រេចប្រើប្រាស់​យន្តការ ផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃ ដកខ្លួនចេញពី MOU 2001 គឺមានលក្ខណៈស្តង់ដារអន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញ វិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់ យន្តការផ្សះផ្សារ ដោយចាប់បង្ខំ ក្រោយថៃ សម្រេចដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈ នៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 គឺមានលក្ខណៈជាស្តង់ដារអន្តរជាតិ មានវិជ្ជាជីវៈខ្ពស់ និងផ្អែកលើច្បាប់អន្តរជាតិ ។ នៅព្រលប់នៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ក្រោយថៃ ដកខ្លួនជាឯកតោភាគីចេញពី MOU 2001 (ភាគីថៃហៅថា MOU44) ។ លោកបណ្ឌិតគិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ៦ ឧសភាថា កម្ពុជាសម្រេចបែបនេះ គឺជាយុទ្ធសាស្រ្តដ៏ល្អ … Continue reading អ្នកវិភាគ ៖ កម្ពុជាសម្រេចប្រើប្រាស់​យន្តការ ផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃ ដកខ្លួនចេញពី MOU 2001 គឺមានលក្ខណៈស្តង់ដារអន្តរជាតិ