អ្នកវិភាគ ៖ បើថៃក្លាហានចេញមុខ ដោះស្រាយ តំបន់សមុទ្រត្រួតស៊ីគ្នា គួរតែដោះស្រាយព្រំដែនគោក តាមច្បាប់អន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកវិភាគស្ថានការណ៍ នយោបាយបានថ្លែងថា បើថ្នាក់ដឹកនាំថៃ ពិតជាមានភាពក្លាហាន ដោះស្រាយអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 ដែលខ្លួនដកចេញជាឯកតោភាគីនោះ គួរតែក្លាហានចេញមកដោះស្រាយជម្លោះព្រំដែនគោក ជាមួយភាគីកម្ពុជាតាមច្បាប់អន្តរជាតិ ។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ថៃសម្រេចដកខ្លួន ដោយឯកតោភាគីចេញ ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001ដែលបានសម្រេចនៅក្នុងគណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ។ លោកបញ្ជាក់ថា ក្រោយការប្រកាសជាផ្លូវ ពីភាគីថៃយ៉ាងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចថា នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយ ចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះ ស្រាយដោយសន្តិវិធី ។ លោកបណ្ឌិតបន្តថា “ថៃបើមានសេចក្តីក្លាហានក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ដោយផ្អែកលើច្បាប់អន្តរជាតិ ឬក៏យន្តការអង្គការសហប្រជាជាតិ ថៃត្រូវមានសេចក្តីក្លាហាន ក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិICJដូចគ្នា” ។ … Continue reading អ្នកវិភាគ ៖ បើថៃក្លាហានចេញមុខ ដោះស្រាយ តំបន់សមុទ្រត្រួតស៊ីគ្នា គួរតែដោះស្រាយព្រំដែនគោក តាមច្បាប់អន្តរជាតិ