រដ្ឋមន្ត្រីមុខងារសាធារណៈ ផ្តួចផ្តើមបង្កើត «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្រួលទំនាក់ទំនង ការងារ រវាងក្រសួង ស្ថាប័ន

ភ្នំពេញ ៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងអភិបាលកិច្ច ក្នុងវិស័យរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមបង្កើតយន្តការថ្មីមួយ មានឈ្មោះថា «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។ យន្តការនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និងជំរុញការចូលរួមអនុវត្តការងារ កំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ យន្តការថ្មីនេះ មានវិសាលភាពអនុវត្តគ្របដណ្ដប់ចំពោះ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដោយឡែក មានការលើកលែងចំពោះក្រសួងការពារជាតិ។ «បណ្តាញអគ្គលេខាធិការ» នឹងដើរតួជាយន្តការយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងការសម្របសម្រួលការងារ រវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុនៃគ្រប់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការការងារ និងសំដៅជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ។ ភារកិច្ច និងតួនាទីសំខាន់ៗរបស់បណ្តាញនេះ គឺជាការចូលរួមពង្រឹងអភិបាលកិច្ចរដ្ឋបាលសាធារណៈ និងកិច្ចសហការរវាងអគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ននីមួយៗ។ អគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ន អាចសម្របសម្រួលទំនាក់ទំនងទៅវិញទៅមក សហការ និងពង្រឹងការអនុវត្តមុខងារគាំទ្រឱ្យបានកាន់តែរលូន ជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង … Continue reading រដ្ឋមន្ត្រីមុខងារសាធារណៈ ផ្តួចផ្តើមបង្កើត «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្រួលទំនាក់ទំនង ការងារ រវាងក្រសួង ស្ថាប័ន