អ្នកនាំពាក្យ ៖ កម្ពុជា-ថៃ ប្រើប្រាស់ UNCLOS ដោះស្រាយព្រំដែនសមុទ្រ ត្រួតស៊ីគ្នា
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា-ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាល បានសម្រេចថា នឹងប្រើប្រាស់យន្តការ នៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ លោកថា ជំហរបែបនេះ ត្រូវបានប្រកាសជាផ្លូវការ ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្រោយពីគណៈរដ្ឋមន្ត្រីថៃ អនុម័តដកខ្លួន ពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរនេះ ប្រាប់នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដោយផ្ទាល់នៅឯជំនួបត្រីភាគី នៅកោះសេប៊ូ ប្រទេសហ្វីលីពីន … Continue reading អ្នកនាំពាក្យ ៖ កម្ពុជា-ថៃ ប្រើប្រាស់ UNCLOS ដោះស្រាយព្រំដែនសមុទ្រ ត្រួតស៊ីគ្នា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed