ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់
កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិត។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនល្មើសបានធ្វើសកម្មភាពចាប់បង្ខំក្មេងស្រី រងគ្រោះយកទៅបាត់ រួចផ្ញើសារទាមទារប្រាក់ ពីក្រុមគ្រួសារចំនួន ១០,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ។ ក្នុងសកម្មភាពគម្រាមកំហែងនោះ ជនល្មើសបានទុកពេលឱ្យក្រុមគ្រួសារត្រឹមតែ ១ ម៉ោង ប៉ុណ្ណោះ ដើម្បីរកប្រាក់មកបង្គ្រប់ និងបានព្រមានដាច់ខាតមិនឱ្យរាយការណ៍ ទៅសមត្ថកិច្ចឡើយ បើមិនដូច្នេះទេ នឹងធ្វើបាបដល់ជីវិតក្មេងស្រី។ ទោះជាយ៉ាងណា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ និងឈានទៅដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។ ជុំវិញករណីដ៏ខ្លោចផ្សានេះ មហាជន បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារសពក្មេងស្រីរងគ្រោះ និងបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ដល់ទង្វើអមនុស្សធម៌របស់ជនល្មើស ដែលហ៊ានសម្លាប់ក្មេងស្រីវ័យក្មេង … Continue reading ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed