សម្តេចមហាបវរធិបតី ៖ ការអនុវត្តកាតព្វកិច្ចយោធា ផ្តល់អត្ថប្រយោជន៍ច្រើន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បញ្ជាក់ពីគោលការណ៍ នៃច្បាប់កាតព្វកិច្ចយោធាថា បានផ្តល់ជាគោលការណ៍សំខាន់ៗនិងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់អ្នកបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋគ្រប់អាយុ ។ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា ការអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាបានផ្តល់គោលការណ៍សំខាន់និងមានអត្ថប្រយោជន៍ច្រើន ។ អត្តប្រយោជន៍ទាំងនោះត្រូវបានសម្តេចធិបតីគូសរំលេចថា គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្តែង ដែលអាចអនុវត្តតាមការស្ម័គ្រចិត្ត ឬចាប់បង្ខំទៅតាមស្ថានភាពជាក់ស្តែងចំពោះពលរដ្ឋមានអាយុពី១៨-២៥ឆ្នាំ នឹងក្លាយទៅជាយោធិនបំរុង រហូតដល់អាយុ៤៥ឆ្នាំ ក្រោយបញ្ចប់បំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ។ សម្តេចធិបតីមានប្រសាសន៍បន្តថា អត្ថប្រយោជន៍មួយទៀតផ្តល់ទៅគោលការណ៍កាតព្វកិច្ចចំពោះបុរសនិងគោលការណ៍ស្ម័គ្រចិត្តចំពោះស្រ្តី ។ ម្យ៉ាងទៀត គោលការណ៍ហ្វឹកហាត់ជាប្រចាំ ចំពោះយោធិនបំរុងតាមកម្មវិធី និងការកំណត់ ជាក់ស្តែង ។ សម្រាប់គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាស សាធារណៈ ឬឯកជន ចំពោះប្រជាពលរដ្ឋ ដែលបានបញ្ចប់កាតព្វកិច្ចយោធាជោគជ័យ អាចវិលទៅបម្រើការ នៅអង្គភាពដើមវិញ ក្នុងមុខតំណែងដដែល និងគោលការណ៍ត្រៀម ចូលរួមបេសកកម្ម នៅពេលប្រទេសជាតិ មានតម្រូវការចំពោះយោធិនបំរុង … Continue reading សម្តេចមហាបវរធិបតី ៖ ការអនុវត្តកាតព្វកិច្ចយោធា ផ្តល់អត្ថប្រយោជន៍ច្រើន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed