កម្ពុជា ប្រគល់ជនជាតិថៃម្នាក់ ទៅប្រទេសខ្លួនវិញ
ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានប្រគល់ជនជាតិថៃម្នាក់ ដែលបានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នាពេលកន្លងមក ទៅប្រទេសកំណើតខ្លួនវិញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ជនជាតិថៃម្នាក់នេះ បានលួចឆ្លងដែនខុសច្បាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួល របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។ លោកស្រីបន្តថា ការប្រគល់ខ្លួនជនជាតិថៃ ដែលបានរំលោភច្បាប់កម្ពុជា ទៅឱ្យភាគីថៃនេះ ធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួល តាមរយៈយន្តការថ្នាក់តំបន់ របស់ក្រុមការងារ ទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ លោកស្រីបន្ថែមថា បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្រប … Continue reading កម្ពុជា ប្រគល់ជនជាតិថៃម្នាក់ ទៅប្រទេសខ្លួនវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed