តុលាការ ចោទប្រកាន់និងឃុំខ្លួន បុរស-ស្រ្តីចាប់ជំរិត និងសម្លាប់ក្មេងស្រី នៅស្អាង
ភ្នំពេញ ៖ ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិតបណ្តោះអាសន្ន ។ ជាមួយគ្នានេះ តុលាការក៏បានចោទប្រកាន់ពីបទល្មើស២ករណី ៖ ១. បទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (១៥ឆ្នាំ ទៅ ៣០ឆ្នាំ) និង២. បទ ឃាតកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងអាយុជនរងគ្រោះ (១៥ឆ្នាំ ទៅ ៣០ឆ្នាំ)៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed