ក្រសួងសុខាភិបាល ណែនាំឱ្យការពារខ្លួន ពីការឆ្លងជំងឺអេបូឡា ខណៈកម្ពុជា មិនទាន់រកឃើញជំងឺនេះឡើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លង ជំងឺអេបូឡា (Ebola) ខណៈមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណី ជំងឺអេបូឡានៅឡើយទេ។ បើតាម ក្រសួងសុខាភិបាលកម្ពុជា, អង្គការ សុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្ន សុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ក្រសួង ថា «ជំងឺនេះក៏ បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺ អេបូឡានៅឡើយទេ»។ លើសពីនេះ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាង ជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្តាញទំនាក់ទំនងសង្គម។ ជាមួយនេះ ក្រសួងបានត្រៀម វិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។ សូមរំលឹកថា … Continue reading ក្រសួងសុខាភិបាល ណែនាំឱ្យការពារខ្លួន ពីការឆ្លងជំងឺអេបូឡា ខណៈកម្ពុជា មិនទាន់រកឃើញជំងឺនេះឡើយ