អ្នកនាំពាក្យ ៖ កម្ពុជាជាប់ចំណាក់ថ្នាក់លេខ១ មានបរិស្ថានដ៏ល្អលើលោក ជាសារប្រាប់ក្រុមប្រឆាំង

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសកម្ពុជា ដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុត នៅលើពិភពលោក គឺជាសារមួយយ៉ាងច្បាស់លាស់ បញ្ជាក់ទៅក្រុមប្រឆាំង ដែលតែងតែយកបញ្ហាបរិស្ថាន វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ប្រទេសកម្ពុជាត្រូវ បានចាត់ថ្នាក់ជាប្រទេស ដែលមានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិ និងចាត់ចំណាត់ថ្នាក់សកលដោយ U.S. News & World Report។ លោកថា របាយការណ៍នេះ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។ អ្នកនាំពាក្យបញ្ជាក់ថា “របាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រទេសកម្ពុជាដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក ក៏ជាសារមួយច្បាស់លាស់ចំពោះក្រុមដែលតែងតែយកបញ្ហាបរិស្ថានមកធ្វើជារបៀបវារៈនយោបាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយមើលរំលងទាំងស្រុងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបរិស្ថានធម្មជាតិ តាមរយៈការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្សដែលជាចំណុចសំខាន់មួយនៃគោលនយោបាយដឹកនាំប្រទេស តាំងពីជំនាន់សម្តេចតេជោ … Continue reading អ្នកនាំពាក្យ ៖ កម្ពុជាជាប់ចំណាក់ថ្នាក់លេខ១ មានបរិស្ថានដ៏ល្អលើលោក ជាសារប្រាប់ក្រុមប្រឆាំង