សម្តេចតេជោ ៖ សម្តេច ហេង សំរិន ជាឥស្សរជនជាន់ខ្ពស់ ចូលរួមចំណែករំដោះជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា សម្តេច ហេង សំរិន គឺជាឥស្សរជនជាន់ខ្ពស់ ដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែក រំដោះប្រទេសជាតិ ។ ក្នុងសារលិខិតជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា សម្តេច ហេង សំរិន ជាឥស្សរជនជាន់ខ្ពស់ ដ៏ឆ្នើមមួយរូប ដែលកន្លងមកបានខិតខំប្រឹង ប្រែងលះបង់អស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយឆន្ទៈមោះមុតខ្លាំងក្លាបំផុត ក្នុងការចូលរួមចំណែករំដោះ កសាង អភិវឌ្ឍន៍ជាតិ មាតុភូមិ ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។ សម្តេចតេជោមានប្រសាសន៍បន្តថា ការចូលរួមចំណែករបស់សម្តេច ហេង សំរិន ជាកិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿន រុងរឿង ប្រកបដោយកិត្យានុភាពនិងកិត្តិសព្ទល្បីល្បាញលើឆាកតំបន់ និងអន្តរជាតិ។ សូមបញ្ជាក់ថា … Continue reading សម្តេចតេជោ ៖ សម្តេច ហេង សំរិន ជាឥស្សរជនជាន់ខ្ពស់ ចូលរួមចំណែករំដោះជាតិ