ប្រមុខរដ្ឋស្ដីទីកម្ពុជា ប្រកាសឱ្យប្រើច្បាប់ កាតព្វកិច្ចយោធា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជាបានប្រកាសឱ្យប្រើច្បាប់ ស្ដីពី កាតព្វកិច្ចយោធា ។ ព្រះរាជក្រមចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥ ។ បើតាមព្រះរាជក្រម ច្បាប់នេះ កំណត់អំពីវិធាន នៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំង សម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការ របស់ប្រទេសជាតិ។ ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ … Continue reading ប្រមុខរដ្ឋស្ដីទីកម្ពុជា ប្រកាសឱ្យប្រើច្បាប់ កាតព្វកិច្ចយោធា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed