អ្នកជំនាញអន្តរជាតិ ៖ ទឹកដីយោធាថៃ កាន់កាប់ខុសច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់
ភ្នំពេញ ៖ លោកបណ្ឌិត អាន ប៉ាស្ទី អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ខុសច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់បានឡើយ ដរាបណាកម្ពុជានៅតែបន្តតវ៉ា និងបដិសេធដូចបច្ចុប្បន្ន។ ក្នុងបទសម្ភាសន៍ពិសេសមួយ ក្នុងកម្មវិធីបាឋកថាស្តីពី «យន្តការផ្សះផ្សារដោយបង្ខំ៖ យុទ្ធសាស្ត្រដោះស្រាយវិវាទដែន សមុទ្រកម្ពុជា-ថៃ ដោយអនុលោមតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ និងអនុសញ្ញាក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា និងយន្តការអន្តរជាតិ ដែលពាក់ព័ន្ធ» នៅវិមានរដ្ឋសភា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អាន ប៉ាស្ទី បានថ្លែងថា យោងតាមច្បាប់អន្តរជាតិ ដរាបណាកម្ពុជា នៅតែបន្តប្តឹងជំទាស់ និងចេញកំណត់ទូតតវ៉ា ចំពោះការរំលោភបំពាន ជាឯកតោភាគីពីសំណាក់ភាគីថៃដូចពេលបច្ចុប្បន្ន នោះកម្ពុជានឹងមិនបាត់បង់សិទ្ធិជាម្ចាស់អធិបតេយ្យឡើយ ។ លោកបន្ថែមថា ចំពោះការកាន់កាប់ខុសច្បាប់របស់ភាគីថៃ ក៏មិនអាចក្លាយជាស្របច្បាប់បានដែរ។ អ្នកជំនាញរូបនេះបញ្ជាក់ថា “តាមច្បាប់អន្តរជាតិ តាមនិយាម នៃវិធានអន្តរជាតិបានចែងកំណត់ថា ដរាបណាភាពជាម្ចាស់នៅតែប្តឹងជំទាស់តវ៉ា បដិសេធនូវការកាន់កាប់ដោយខុសច្បាប់ កាន់កាប់ដោយឯកតោភាគី កាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីម្ខាងទៀត ដរាបនោះ ភាគីកម្ពុជាយើងដែលប្តឹងជំទាស់តវ៉ា មិនបាត់បង់សិទ្ធិជាម្ចាស់នោះទេ”។ លោកបណ្ឌិត អាន ប៉ាស្ទី បន្តថា គោលការណ៍នេះ ត្រូវបានយកមកសម្រេច ក្នុងសាលក្រមនៅក្នុង … Continue reading អ្នកជំនាញអន្តរជាតិ ៖ ទឹកដីយោធាថៃ កាន់កាប់ខុសច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed