អ្នកនាំពាក្យ ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងប្រកាន់ខ្ជាប់ គោលនយោបាយផ្សះផ្សារជាតិ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់ នូវគោលនយោបាយផ្សះផ្សារ និងបង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ ។ ការលើកឡើងបែបនេះរបស់អ្នកនាំពាក្យ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ លើកលែងទោសដល់លោក កឹម សុខា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ តាមសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ។ សម្តេចធិបតីចាត់ទុក ការលើកលែងទោសឱ្យលោក កឹម សុខាថា ជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា បញ្ជាក់ថា “ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន … Continue reading អ្នកនាំពាក្យ ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងប្រកាន់ខ្ជាប់ គោលនយោបាយផ្សះផ្សារជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed