ក្រុម AOT ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ ពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាទីតាំងត្រូវបានទទួលរង ការវាយប្រហារ រាយបន្លាលួស និង ដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ ដោយបានធ្វើឱ្យ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ ចូលជាធរមានផងដែរ។ អ្នកនាំពាក្យបន្តថា ការចុះសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃ កាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ … Continue reading ក្រុម AOT ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ ពីស្ថានភាពព្រំដែន នៅតំបន់បឹងត្រកួន