រាជរដ្ឋាភិបាល កំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា
ត្បូងឃ្មុំ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានសម្រាលបន្ទុកអាជីវកម្មជាបន្តបន្ទាប់។ ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ វិនិយោគិន ធុរជន និង ប្រជាពលរដ្ឋ ជាពិសេស ក្នុងខេត្តត្បូងឃ្មុំ ចំពោះ សមិទ្ធផលថ្មី គឺ រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ នឹងចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋ និងផលចំណេញរបស់វិនិយោគិន និងធុរជនក្នុង ស្រុក តាមរយៈការពង្រីកទីផ្សារជ័រកៅស៊ូ, ការបង្កើតការងារ, និងការកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។ សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។ … Continue reading រាជរដ្ឋាភិបាល កំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed