សម្ដេចតេជោ ស្នើមិត្តចិនពិចារណាលើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់ ខេត្តកំពង់ឆ្នាំង និងកំពង់ធំ
កំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានលើកឡើងពីគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងនេះ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងចំនួន ៩៦៦នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ បន្តថា ការតភ្ជាប់បណ្តាញដឹកជញ្ជូន រវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និងផ្លូវគោក មានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្តេចតេជោប្រកាសពីការសាងសង់ក្នុងពេលសម្តេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ គម្រោងមួយនេះមិនទាន់បានដំណើរការនៅឡើយទេ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed