ស្នងការភ្នំពេញ ៖ អធិការខណ្ឌ១៤ ត្រូវចុះពិនិត្យការរស់ នៅប្រមូលផ្តុំ របស់ជនបរទេសខុសច្បាប់

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ទៅដល់អធិការ ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវចុះពិនិត្យ តាមដានជាប់ជានិច្ច ចំពោះការរស់ប្រមូលផ្តុំ របស់ជនបរទេសខុសច្បាប់ ក្នុងមូលដ្ឋានខ្លួន។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមានការគ្រប់គ្រង និងពង្រឹងការត្រួត ពិនិត្យ កម្លាំងនៅតាមអង្គភាពនីមួយៗឱ្យបានម៉ឺងម៉ាត់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំលោកអធិការ នគរបាលខណ្ឌទាំង១៤ បន្តយកចិត្ត ទុកដាក់ រៀបចំផែនការ និងទិសដៅ សហការ ជាមួយរដ្ឋបាលខណ្ឌ ក្នុងការចុះត្រួតពិនិត្យកន្លែង ធ្វើការនិងស្នាក់នៅ ប្រមូលផ្តុំរបស់ជនបរទេសខុសច្បាប់ ដែលលួចលាក់ប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បន្ថែមពីលើនេះទៀត ស្នងការរាជធានីភ្នំពេញ ក៏បានណែនាំ បន្តចុះល្បាតត្រួតពិនិត្យ ដើម្បីបង្ការបង្រ្កាប … Continue reading ស្នងការភ្នំពេញ ៖ អធិការខណ្ឌ១៤ ត្រូវចុះពិនិត្យការរស់ នៅប្រមូលផ្តុំ របស់ជនបរទេសខុសច្បាប់