អភិបាលខេត្តមណ្ឌលគិរី និងស្នងការនគរបាល ខេត្តមណ្ឌលគិរី ត្រូវបានប្រកាសចូលមុខតំណែងជាផ្លូវការ
មណ្ឌលគិរី ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។ សូមរំលឹកថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យតែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ថង សាវុន ត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ដោយឡែក លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជំនួស លោកឧត្តមសេនីយ៍ទោ ឡោ សុខា៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed