១ឆ្នាំថៃឈ្លានពានកម្ពុជា រាជរដ្ឋាភិបាលប្រឹងប្រែង គ្រប់យ៉ាងការពារទឹកដី
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងគម្រប់ខួប១ឆ្នាំ យោធាថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា គឺប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំគត់ នៃការចាប់ផ្តើមអធិករណ៍ នៃការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងថៃ។លោកថា “រយៈពេលពេញមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា ដោយមានវីរយុទ្ធជន ដ៏អង់អាចក្លាហាន និងការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានខិតខំគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីផង និងថែរក្សាការពារសន្តិភាព ជូនប្រទេសជាតិផង” ។ អ្នកនាំពាក្យបន្ថែមថា បន្ទាប់ពីស្វះស្វែងរកបាន នូវបទឈប់បាញ់ពីរលើក រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មក្លៀវក្លាបំផុត និងឥតឈប់ឈរឡើយ។ ពីអាស៊ានឈានទៅអាស៊ី អូសេអានី អឺរ៉ុប សហរដ្ឋអាម៉េរិក រហូតដល់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សកម្មភាពគ្រប់យ៉ាងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ លោក សង្កត់ធ្ងន់ថា … Continue reading ១ឆ្នាំថៃឈ្លានពានកម្ពុជា រាជរដ្ឋាភិបាលប្រឹងប្រែង គ្រប់យ៉ាងការពារទឹកដី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed