អ្នកវិភាគ ៖ កម្ពុជាត្រូវតែបន្តការតវ៉ា ចំពោះយោធាថៃ កាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់

ភ្នំពេញ ៖ ក្នុងគម្រប់ខួប១ឆ្នាំ នៃសង្គ្រាមបង្កឡើងដោយភាគីថៃ ដើម្បីបំពានបូរណភាព និងអធិបតេយ្យភាពកម្ពុជា លោកបណ្ឌិត គិន ភា អ្នកវិភាគស្ថានការណ៍នយោបាយ បានបង្ហាញទស្សនយល់ឃើញថា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តសកម្មភាពតវ៉ា និងធ្វើកំណត់ការទូត ដើម្បីកុំឱ្យធ្លោះសិទ្ធិ។ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី«បច្ចុប្បន្នភាព១ឆ្នាំ នៃការបង្កហេតុ និងការឈ្លានពានរបស់ថៃ និងស្មារតីសាមគ្គីភាព និងជំហររបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី» ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា លើកឡើងថា កម្ពុជាត្រូវតែបន្តការតវ៉ា ដើម្បីកុំឱ្យធ្លោះសិទ្ធិចំពោះសកម្មភាព បំពានជាហូរហែរបស់យោធាថៃមកលើដែនដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយមានបទឈប់បាញ់ជាលើកទី២ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ លោកបណ្ឌិតបន្តថា ការកែប្រែស្ថានភាពជាក់ស្តែង នៅលើទឹកដីកម្ពុជាពីភាគីថៃ តាមរយៈការធ្វើសកម្មភាពនានា ដើម្បីធ្វើឱ្យសហគមន៍ អន្តរជាតិបានឃើញនោះ គឺពួកគេចង់ឱ្យក្លាយទៅជាភស្តុតាងជាក់ស្តែង ពីការកាន់កាប់ដើម្បីលេបត្របាក់យកទឹកដីខ្មែរ ។ ប៉ុន្តែទោះបីជាភាគីថៃខិតខំប្រឹងប្រែងរៀបចំកម្មវិធីនានាលើទឹកដីកម្ពុជានេះ ក៏ប្រទេសថៃមិនអាចបង្កើតភាពជាម្ចាស់ស្របច្បាប់ទៅលើទឹកដីកម្ពុជាបានឡើយ ។ លោកបណ្ឌិត គិន ភា បន្ថែមថា … Continue reading អ្នកវិភាគ ៖ កម្ពុជាត្រូវតែបន្តការតវ៉ា ចំពោះយោធាថៃ កាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់