កម្ពុជា មិនបានបណ្តេញ ជនជាតិអាហ្វ្រិក ផុតកំណត់ឱ្យចាក់ចេញ មុនថ្ងៃ៣១ ឧសភាទេ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃកម្ពុជាបានចេញសេចបំភ្លឺថា កម្ពុជាមិនបានបណ្តេញ ជនជាតិអាហ្វ្រិកដែលផុតកំណត់ ឱ្យចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ទេ ។ ការបំភ្លឺនេះ ក្រោយពីមានគេហទំព័រ មួយចំនួន ដែលមានអាសយដ្ឋាន https://campaigneronline.com និង https://www.newsghana.com បាន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា “Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026 (កម្ពុជា សម្រេចឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦) ។ ករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា នេះគឺជាព័ត៌មានមិនពិតឡើយ៕