កម្ពុជា មិនទទួលស្គាល់ ខ្សែព្រំដែនតាមរយៈ ការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដី ជាឯកតោភាគី ដោយភាគីថៃនោះទេ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងការបន្តរំលោភបំពានរបស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះ ពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមា យ៉ាងតិចចំនួន៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើង​​ បង្គោលទង់ជាតិ ចំនួន២ នៅក្នុងខេត្តព្រះវិហារ ។ បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បានបន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់ លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និងពង្រឹងរបាំងបិទផ្លូវ ដោយប្រើទូកុងតឺន័រ និងបន្លាលួស ការសាងសង់បង្គោល ទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។ សកម្មភាពទាំងនេះ មិនអាចចាត់ទុកបានថាជាវិធានការ រក្សាទីតាំងឈរជើងកងទ័ពនោះទេ គឺវាជួយ យ៉ាងច្បាស់ទៅនឹងវិធានការដែលចែង នៅក្នុងចំណុចរ៉ូម៉ាំងI នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ … Continue reading កម្ពុជា មិនទទួលស្គាល់ ខ្សែព្រំដែនតាមរយៈ ការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដី ជាឯកតោភាគី ដោយភាគីថៃនោះទេ