ករណីអ្នកជិតខាង ប្តឹងគ្រូបង្រៀនគួរក្រៅម៉ោង ដោះស្រាយរួចរាល់ហើយ
ភ្នំពេញ ៖ ក្រោយមានការជជែកវែកញែកគ្នា រឿងពាក្យបណ្តឹងប្តឹងគ្រូបង្រៀនគួរក្រៅម៉ោងរំខានដល់អ្នកជិតខាងនោះ ត្រូវបានអាជ្ញាធរដោះស្រាយសម្របសម្រួលគ្នារួចរាល់ហើយ នៅព្រឹកថ្ងៃទី១ មិថុនា ។ យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌកំបូល នៅថ្ងៃ១ មិថុនា បានឱ្យដឹងថា ថ្មីៗនេះ មានគណនី និងផេកបណ្តាញសង្គមហ្វេសបុក និងតិកតុកមួយចំនួន បានផ្សព្វផ្សាយលិខិតអញ្ជើញចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌកំបូល អញ្ជើញឈ្មោះ ចាន់ សុភា គ្រូបង្រៀនក្រៅម៉ោង ចូលរួមកិច្ចប្រជុំដោះស្រាយពាក្យសំណើសុំអន្តរាគមន៍របស់ឈ្មោះ ឡេង ដារ៉ា និងឈ្មោះ លី សុខជា ករណីបើកសាលារៀនរំខានដល់ការរស់នៅ ស្ថិតនៅភូមិពង្រ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ពាក់ព័ន្ធការផ្សព្វផ្សាយនេះ រដ្ឋបាលខណ្ឌកំបូលបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ មិថុនា លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនៅទីតាំងជាក់ស្តែង។ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង១៧ដល់ម៉ោង២០ ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ … Continue reading ករណីអ្នកជិតខាង ប្តឹងគ្រូបង្រៀនគួរក្រៅម៉ោង ដោះស្រាយរួចរាល់ហើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed