សម្តេចធិបតី ៖ ទម្លាប់របស់ខ្ញុំ ដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ

ភ្នំពេញ៖​ ឆ្លើយតបនឹងទៅការបញ្ចេញមតិ របស់អ្នកលេងបណ្តាញសង្គម ថាសម្តេចធិបតី មិនបានគិតគូរពីប្រទេសជាតិ ឆ្លៀតពេលដើរលេងខ្នងផ្សារ ការពីថ្ងៃអាទិត្យកន្លងទៅ ត្រូវបានសម្តេចអះអាងថា ទម្លាប់របស់សម្តេច នៅពេលដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ ។ ក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្ថិតនៅផ្លូវ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការអញ្ជើញទៅតំបន់ទេសចរបៃតង​ ដ៏មានសក្តានុពល ខ្នងផ្សារនេះ គឺជាការទៅ ពិនិត្យជាក់ស្តែង ដើម្បីឱ្យពិន្ទុរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីទេសចរណ៍ រួមជាមួយអភិបាល ខេត្តកំពង់ស្ពឺ ដែលអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ខ្នងផ្សារបានល្អ និងទទួលបានពិន្ទុខ្ពស់ ។ សម្តេចធិបតី បញ្ជាក់ថា ក្រោមការពិនិត្យ និងផ្ទៀងផ្ទាត់ដោយផ្ទាល់ នូវសមទ្ធផលក្នុងរបាយការណ៍ ជាមួយសមទ្ធផលនៅទីតាំងជាក់ស្តែង លើកិច្ចការដែលសម្តេចបានឱ្យរដ្ឋមន្ត្រី២រូប … Continue reading សម្តេចធិបតី ៖ ទម្លាប់របស់ខ្ញុំ ដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ