កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗ នៅភាគខាងជើងនៃប្រទេស

ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត ៥០ប្រភេទ ក្នុងឧទ្យានជាតិវើន សៃ-សៀមប៉ាង ក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការ គំរាមកំហែង នៃការផុតពូជ ហើយមានប្រភេទខ្លះ គឺពុំដែលត្រូវបានប្រទះ ឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus), សត្វពង្រូល Sunda pangolin (Manis javanica), សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus), សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis), សត្វកែះ Mainland serow (Capricornis sumatraensis), សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus), សត្វខ្លាពពក Mainland clouded leopard (Neofelis … Continue reading កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗ នៅភាគខាងជើងនៃប្រទេស