គយអាស៊ាន ប្តេជ្ញាពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម ក្នុងតំបន់

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា រដ្ឋបាលគយអាស៊ាន បានរួមសហការគ្នាប្តេជ្ញាចិត្តពង្រឹង កិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ។ លោកបណ្ឌិត គុណ ញឹម បានបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២-៤ ខែមិថុនា ឆ្នាំ២០២៦ថា កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋបាលគយអាស៊ាន ក្នុងការពង្រឹងកិច្ចសម្រួល ពាណិជ្ជកម្មក្នុងតំបន់ ។ លោកថា “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ បានចេញនូវសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋបាលគយអាស៊ានក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ស្របពេលពិភពលោកកំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះនៅមជ្ឈិមបូព៌ា ជាដើម ដែលបានបន្តប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ” ។ លោកបណ្ឌិត គុណ ញឹម បន្ថែមថា អគ្គនាយកគយអាស៊ាន ក៏បញ្ជាក់ជាថ្មីនូវការខិតខំប្រឹងប្រែងពង្រីកឌីជីថលភាវូបនីយកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន , បានស្វាគមន៍វឌ្ឍនភាព … Continue reading គយអាស៊ាន ប្តេជ្ញាពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម ក្នុងតំបន់