កម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុ តចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើ ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន។ ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលកម្ពុជា បានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងកាន់តែច្បាស់ ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែងដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ដោយកម្ពុជាជាយូរលង់មកហើយ។ សកម្មភាពបែបនេះផ្ទុយនឹងគោលការណ៍មូលដ្ឋាន ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងមិនស្របតាមកាតព្វកិច្ចរបស់រដ្ឋភាគី ក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជនជំនាន់ក្រោយនោះទេ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងបដិសេធទាំងស្រុង ចំពោះផែនការរបស់ភាគីថៃ ក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ … Continue reading កម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុ តចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ