សម្តេចតេជោ ទន្ទឹងរង់ចាំ ធ្វើការជាមួយប្រធានព្រឹទ្ធសភារុស្ស៊ី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ។ ក្នុងលិខិតអបអរសាទរ ជូនចំពោះលោកស្រី Valentina Matvienko សម្តេចតេជោ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានកត់សម្គាល់ថា ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរដែលបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃសាមគ្គីភាព ការជឿទុកចិត្តគ្នាការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅតែបន្តរីកចម្រើន និងបានផ្តល់ប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនដល់ប្រជាជនទាំងពីរ ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេចមានទំនុកចិត្តយ៉ាងខ្លាំងលើការប្តេជ្ញារួមគ្នាក្នុងការជំរុញទំនាក់ ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលពោរពេញដោយសក្តានុពល ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសទាំងពីរ។ សម្តេចតេជោសង្កត់ធ្ងន់ថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ សភារវាងប្រទេសទាំងពីរថែមទៀត ដើម្បីសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed