ទូតខ្មែរនៅហ្វីលីពីន អំពាវនាវពលរដ្ឋខ្លួន ប្រយ័ត្នខ្ពស់គ្រោះរញ្ជួយដី និងការព្រមានស៊ូណាមិ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំហ្វីលីពីន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋហ្វីលីពីនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេស ។ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ហ្វីលីពីនមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកើតឡើងក្នុង កម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ទន្ទឹមនេះ អាជ្ញាធរហ្វីលីពីន ក៏បាន​ព្រមានពីការកើតមានរលកយក្សស៊ូណាមិផងដែរនៅខេត្តមួយចំនួន ។ ចំពោះគ្រោះធម្មជាតិនេះ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន បានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់ តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ឬប្រសិនពលរដ្ឋបានទទួលព័ត៌មាន អំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ ត្រូវជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនងមក លោកស្រី ហេង ពិសី លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន … Continue reading ទូតខ្មែរនៅហ្វីលីពីន អំពាវនាវពលរដ្ឋខ្លួន ប្រយ័ត្នខ្ពស់គ្រោះរញ្ជួយដី និងការព្រមានស៊ូណាមិ