អ្នកនាំពាក្យព័ត៌មាន ៖ យុវសិស្សត្រូវប្រើឧបករណ៍វៃឆ្លាតដោយការទទួលខុសត្រូវ
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា យុវសិស្សទាំងអស់ត្រូវប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធបញ្ជាក់ថា យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ លោកសង្កត់ធ្ងន់ថា “ការចុច Share មួយឃ្លីកដោយការទទួលខុសត្រូវ និងមានការផ្ទៀងផ្ទាត់ច្បាស់លាស់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការរួមចំណែកកម្ចាត់ការផ្សាយបែបបំពុល និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គមជាតិ” ។ ក្នុងឱកាសនោះ លោកបានផ្តល់ជាអនុសាសន៍ និងយន្តការសំខាន់ៗដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ថា មុននឹងជឿ ឬចែករំលែក ត្រូវប្រាកដថា ព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការ ឬគណនីផ្លូវការរបស់សមត្ថកិច្ច និងស្ថាប័នរដ្ឋ។ អ្នកនាំពាក្យបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយភាគច្រើនច្រើនតែប្រើចំណងជើងទាក់ទាញបំផ្លើស ឬបង្កការភ័យខ្លាច ឬបង្ហាញរូបភាពប្លែកដើម្បីទាក់ទាញ។ ដូច្នេះប្រសិនបើជួបប្រទះព័ត៌មានមិនពិត ត្រូវរួមគ្នាធ្វើការរាយការណ៍ (report post) នៅលើបណ្តាញសង្គមនោះ … Continue reading អ្នកនាំពាក្យព័ត៌មាន ៖ យុវសិស្សត្រូវប្រើឧបករណ៍វៃឆ្លាតដោយការទទួលខុសត្រូវ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed