សម្តេចតេជោ ៖ បើថៃប្រកាសលុបសន្ធិសញ្ញាបារាំង-សៀម ស្មើនឹងលុបព្រំដែនជាមួយឡាវដែរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា ប្រសិនបើភាគីថៃប្រកាសលុបសន្ធិសញ្ញាបារាំង-សៀមចោល ស្មើនឹងលុបចោលកិច្ចព្រមព្រៀងព្រំដែនជាមួយឡាវដែរ ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ បន្ទាប់ពីលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃនាពេលថ្មីៗនេះ បានប្រកាសមិនទទួលស្គាល់សន្ធិសញ្ញាបារាំង-សៀម។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ សម្តេចតេជោបញ្ជាក់ថា “ព្រំដែនកម្ពុជា-ថៃ បានចងភ្ជាប់ជាមួយកិច្ចព្រមព្រៀងអនុសញ្ញាបារាំង-សៀម ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ដែលមានវិសាលភាពគ្របដណ្តប់ទាំងព្រំដែនកម្ពុជា-ថៃ និងព្រំដែនឡាវ-ថៃ ប្រសិនបើអ្នកឯងប្រកាសលុបសន្ធិសញ្ញាមួយនេះ វាស្មើនឹងការប្រកាសលុបជាមួយនឹងព្រំដែនឡាវដែរ ព្រោះសន្ធិសញ្ញានេះ វាចងភ្ជាប់ទាំងពីរ មិនអាចទំនើងតាមរយៈចិត្តរបស់អ្នកឯងទេ ចិត្តរបស់អ្នកឯងទេ”។ សម្តេចតេជោបន្តថា ដូច្នេះកម្ពុជាជាប្រទេសគោរពទៅតាមច្បាប់អន្តរជាតិលើទំនាស់ព្រំដែនជាមួយភាគីថៃត្រូវតែធ្វើជារដ្ឋគោរពច្បាប់។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ ជម្លោះព្រំដែនកម្ពុជា-ថៃដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្នមានរយៈពេលជាង១ឆ្នាំនេះ ត្រូវកំណត់ការដោះស្រាយដោយសន្តិវិធីទើបមានចីរភាព ទោះបីជាក្រុមឧទ្ទាមក្រៅច្បាប់ចង់ស្រែកពីនាយសមុទ្រញុះញង់រឿងព្រំដែនក៏ដោយ … Continue reading សម្តេចតេជោ ៖ បើថៃប្រកាសលុបសន្ធិសញ្ញាបារាំង-សៀម ស្មើនឹងលុបព្រំដែនជាមួយឡាវដែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed