សម្តេចតេជោ ព្រមានវាយខ្នោះក្រុមប្រឆាំង បញ្ចេញមតិពាក់ព័ន្ធព្រំដែន មានលក្ខណញុះញង់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានព្រមានក្រុមប្រឆាំងនៅក្នុងប្រទេសចាប់វាយខ្នោះ រឿងបញ្ចេញមតិទាក់ទងព្រំដែនកម្ពុជា-ថៃមានលក្ខណញុះញង់។ សម្តេចតេជោ មានប្រសាសន៍ថា អ្នកបញ្ចេញមតិរឿងព្រំដែន មានតែបុគ្គលជ្រុលនិយមនៅក្រៅប្រទេសទេ ។ ដូច្នេះអ្នកនៅក្នុងប្រទេសគាំទ្រ ពួកក្រុមប្រឆាំងក៏ត្រូវប្រយ័ត្នខ្លួន និងមាត់ ប្រយ័ត្នជាប់ខ្នោះ។ ជាមួយនឹង ការបញ្ចេញសារព្រមានចាប់វាយខ្នោះនេះ សម្តេចតេជោក៏បានទម្លាយរឿងចាប់ខ្លួនក្រុមប្រឆាំងម្នាក់ផងដែរ នៅពេលសម្តេចតេជោអញ្ជើញចុះពិនិត្យអាគារពន្ធដារថ្មីកាលពីសប្តាហ៍មុន ហើយបានបញ្ចេញមតិមិនសមរម្យ។ សម្តេចតេជោបញ្ជាក់ថា “អាខាងក្នុងកុំឡប់ ប្រាប់ឱ្យហើយកុំរពិសដៃតាមហ្វេសប៊ុក អញប្រាប់ឱ្យហើយ អញផ្តាំទៅ កុំថាផេកហ៊ុន សែន ផេកអ្នកណាក៏ដោយ ហែងចូលទៅបានដៃហើយ ចូលទៅជាប់ៗ អញអត់ទុកទេ អញប្រាប់ឱ្យហើយ ចូលមកស្ថាបនាអត់អីទេ បើចូលមកដាក់បណ្តាសារ អូសហែងយកទៅ”៕