ក្រសួងអប់រំកំពុងពិនិត្យលទ្ធភាព ដាក់ភាសាបរទេស ជាមុខវិជ្ជាកាតព្វកិច្ច សម្រាប់ប្រឡងបាក់ឌុប

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការសិក្សា ពិនិត្យលទ្ធភាព ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលអនាគត ។ ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការពិនិត្យលទ្ធភាព ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងថា ក្រសួងមានចក្ខុវិស័យ នឹងដាក់មុខវិជ្ជាភាសាបរទេស តួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ បើតាមរដ្ឋមន្រ្តី ការពិនិត្យលទ្ធភាពនេះ ដោយមើលឃើញពីសារៈសំខាន់ នៃភាសាបរទេសសម្រាប់បំណិនទំនាក់ទំនង ដែលត្រូវមានសមត្ថភាពទាំង៤ គឺស្ដាប់ និយាយ អាន និងសរសេរ , ពង្រីកវិសាលភាពការសិក្សាស្រាវជ្រាវទូលំទូលាយ និងទំនាក់ទំនងសកល , ឆ្លើយតបនឹងបរិវត្តកម្មវិស័យសេដ្ឋកិច្ច សង្គម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងតំបន់ និងលើសកលលោក , ឆ្លើយតបនឹងទីផ្សារការងារនាសតវត្សរ៍ទី២១ និងសិក្សាពេញមួយជីវិតប្រកប … Continue reading ក្រសួងអប់រំកំពុងពិនិត្យលទ្ធភាព ដាក់ភាសាបរទេស ជាមុខវិជ្ជាកាតព្វកិច្ច សម្រាប់ប្រឡងបាក់ឌុប