កម្ពុជា ក្លាយជាប្រទេសដំបូងគេ នៅអាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥

ភ្នំពេញ ៖ កម្ពុជាបានក្លាយ ជាប្រទេសដំបូងគេ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេច បានសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន រួមរវាងក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងអង្គការ UNAIDS នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា សមិទ្ធផលរបស់កម្ពុជានាពេលនេះ កើតឡើងក្នុងពេលវេលាដ៏សំខាន់មួយ សម្រាប់ការឆ្លើយតបមេរោគអេដស៍ជាសកល ខណៈប្រទេសនានាកំពុងត្រៀមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីមេរោគអេដស៍ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ អ្វីដែលកើតឡើងនៅកម្ពុជាបញ្ជាក់ថា ការរីកចម្រើន អាចកើតមានឡើង នៅពេលដែលមានការផ្តួបគ្នា រវាងការប្តេជ្ញាចិត្តផ្នែក នយោបាយ ហិរញ្ញប្បទានដ៏មានទំនុកចិត្ត ភាពច្នៃប្រឌិត សេវាមានប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំ របស់សហគមន៍ ។ លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល មានប្រសាសន៍ថា សមិទ្ធផលនេះបង្ហាញថា អ្វីៗក៏អាចកើតមានឡើងបានដែរ នៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល … Continue reading កម្ពុជា ក្លាយជាប្រទេសដំបូងគេ នៅអាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥